តើពាក្យ «ចរិត» , «ចរិក» , «ចរឹត» , «ចរឹក» មួយណាត្រឹមត្រូវ?
មនុស្សស្ទើរគ្រប់គ្នា ប្រើពាក្យទាំងនេះដោយមិនដឹងថាពាក្យមួយណាខុសឬត្រូវឡើយ។ ពួកគេច្រើតែប្រើពាក្យ «ចរិក» ឬ «ចរឹក» ទាំងក្នុងភាសានិយាយ និងភាសាសរសេរ ប៉ុន្តែសរសេរជា «ចរិក» ឬ «ចរឹក»នេះជាពាក្យខុសទេ។ នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវ គឺសរសេរជា «ចរិត» ជានាម មានន័យថា ការប្រព្រឹត្តិ, កិរិយាមារយាទ, ឬកពា, បែបបទ។ ល។ ឧទាហរណ៍៖ ចរិតល្អ, ចរិតមិនល្អ, មនុស្សខូចចរិត គឺមនុស្សបង់ឬកពាប្រក្រតី, ដែលរកកល់ឆ្កួត។ ល៕
No comments: