Header Ads

មូលហេតុ ដែលតារាសម្តែងម៉ាដូណា បោះសំរាមពង្រាយពេញទឹកជ្រោះ តាមពិតមូលហេតុអញ្ចឹងសោះ (មានវីដេអូ)


វីដេអូដែលមានការឈ្លោះប្រកែកគ្នាព្រោះមានបុរសម្នាក់បានលួចថតវីដេអូ តារាកំប្លែង ម៉ាដូណា និងគ្នីគ្នា ប៉ុន្មាននាក់ទៀតកំពុងហូបចុកលើទឹកជ្រោះ ក៏បានពង្រាយសម្រាមពាសវាលពាសកាលចូលទៅទឹកជ្រោះកំពុងហូរផងដែរ។ វីដេអូដែលបានចែកចាយ និងមានការរិះគន់ ជេរប្រទិច ម៉ាដូណា ដែលបានធ្វើជាតារាគំរូមិនល្អ ប៉ុន្តែមុននេះបន្តិចលោក តាន គីមសួរ ដែលជាផលិតករវីដេអូសាកចិត្ត បានបង្ហោះវីដេអូសកម្មភាព ម៉ាដូណា បានបោះចោលសម្រាមនោះ គ្រាន់តែជាការសម្តែង ដើម្បីប្រជាជនយើងងាកមកមានការចាប់អារម្មណ៍ចំពោះបរិស្ថាន។

ដោយលោក តាន គីមសួរ បានសរសេរថា៖ សង្ឃឹមថាពុកម៉ែបងប្អូនក្រោយពីបានទស្សនាវីដេអូមួយនេះហើយ ពុកម៉ែបងប្អូននឹងយល់អំពីអត្ថន័យនៃអ្វីដែលពួកយើងកំពុងតែបង្ហាញ។ សូមស្ងើចសរសើរហើយសូមអរគុណចំពោះការលះបង់របស់ Madona Cutee Nika Ma Leang Uodom-One Heng-Try Nop ភ័ណ សុខរ៉ា។ ការលះបង់របស់អ្នកទាំងអស់គ្នាពិតជាមានតម្លៃខ្លាំងណាស់ ដឹងទេថាការលះបង់របស់អ្នកទាំងអស់គ្នាអាចធ្វើអោយប្រជាជនយើងងាកមកមានការចាប់អារម្មណ៍ចំពោះបរិស្ថានយ៉ាងខ្លាំង។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នា៕ សូមទស្សនាវីដេអូនៅខាងក្រោម៖



No comments:

Powered by Blogger.