អូហូ! ខួបកំណើតប្អូនប្រុស ពិធីការនី ជីជី ជូនកាដូប្អូនឡើងកប់តែម្ដង

កញ្ញា ជីជី ជាតារាដែលពោរពេញទៅដោយទេពកោសល្យ មិនត្រឹមតែធ្វើជាពិធីការនីនោះទេ កញ្ញាបានសម្តែងនូវរឿងភាគ និងថតផ្សាយពាណិជ្ជកម្មជាដើម។ ជាហេតុធ្វើឲ្យកញ្ញាា ហាក់ដូចជាមានភាពឡើងកូដគួរសមនៅមួយរយៈក្រោយ គួរឲ្យកត់សម្គាល់។ ជាក់ស្ដែងកាលពីម្សិលមិញនេះត្រូវជាថ្ងៃកំណើតរបស់ប្អូនប្រុសរបស់កញ្ញា ជីជីបានសរសេរសារជូនពរដល់ប្អូនថា៖ «រីករាយថ្ងៃខួបកំណេីតប្អូនប្រុស ឆ្នាំនេះគ្មានអីអោយទេមានតែមូតូនេះ សង្ឃឹមថាជិះទៅ gym អោយសប្បាយ ហេីយកុំញេញដាក់បងស្រីពេក មួយមួយ។ love u my boy»។

អ្វីដែលរឹតតែពិសេសនោះគឺ ពិធីការនីរូបនេះបានជូនកាដូមួយដ៏មានតម្លៃទៅប្អូននូវម៉ូតូ Click ស៊េរីខ្ពស់មួយគ្រឿងថ្មីស្រឡាងតែម្ដង ធ្វើឲ្យគ្រប់គ្នាពោលពាក្យសរសើរមិនដាច់ថា ប្អូនប្រុសរបស់ជីជីអីក៏សំនាងយ៉ាងនេះ ដែលមានបងស្រីជាតារាហើយយកចិត្តទុកដាក់នឹងប្អូនទៀត៕







No comments: