Header Ads

អស្ចារ្យ​ណាស់! ប្រាសាទ​អង្គរ​ក្លាយជា​គោលដៅរបស់ Mr Bean ទៀត

ពិតជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ និង​មាន​មោទនភាព​ជា​ខ្លាំង​ នៅ​ពេល​ដែល​បាន​ឃើញ​រូបភាព​ប្រាសាទ​អង្គរវត្ត ​មានវត្តមាន​លើ​គេហទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់​ ភាពយន្ត​កំប្លែង​ដ៏​ល្បី​ Mr Bean។



កាល​ពី​ថ្ងៃ​ទី​ ២៩​ ខែ​សីហា​ ម្សិលមិញ​នេះ​ គណនីហ្វេសប៊ុក Mr Bean បាន​បង្ហោះ​រូបភាព​គោលដៅ​ទេសចរ​ណ៍ល្បីៗជា​ច្រើន​កន្លែងក្នុង​ពិភពលោក​ ក្នុង​នោះ​ក៏​មាន​ប្រាសាទ​អង្គរវត្ត​ របស់​ប្រទេស​កម្ពុជា​ផងដែរ។


ភ្ជាប់​មក​ជាមួយ​រូបភាព​ទាំង​នោះ​ ក៏​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​ថា៖ "តើ​ទីកន្លែង​ណា​ ដែល​ Mr Bean គួរ​នាំ​ Teddy (តុក្កតា​ខ្លាឃ្មុំ​តូច) ទៅ​នៅ​ដំណើរ​ផ្សង​ព្រេង​បន្ទាប់​របស់​លោក?”។ តាម​រយៈ​ឃ្លា​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ខ្មែរមាន​ការ​ភ្ញាក់ផ្អើល​ និង​រំភើបណាស់ ពិសេស​នៅ​ពេល​ឃើញ​រូប​ប្រាសាទអង្គរវត្ត បង្ហាញ​ខ្លួន​លើ​គេ។

ជាក់ស្ដែង​ នេះ​គឺជា​កម្មវិធី​ប្រកួត​ប្រជែង​មួយ​ដែល​ចង់​ឲ្យ​មហាជន​ ថត​រូប​របស់​ខ្លួនជាមួយ​តុក្កតា​ Teddy ដើម្បី​មាន​ឱកាស​ឈ្នះ​ រូបថត​ជាប់​លើ​វិបសាយ​របស់​ Mr Bean។

ដោយឡែក​ លក្ខខ័ណ្ឌ​នៃ​ការ​ចូល​រួម​វិញ​មាន​ពិតជា​ភាព​ងាយស្រួល​ ដោយ​គ្រាន់​តែ​បង្ហោះ​រូប​របស់​អ្នក​លើ​បណ្ដាញ​សង្គម​មួយ​ណា​ក៏​បាន​ ដោយ​មាន​សរសេរ​ Hashtag #teddytravelscomp ។ ចំពោះ​រូបភាព​ដែល​ល្អ​ពិសេស​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​ នឹង​ត្រូវ​បាន​បញ្ចូល​ក្នុង​អាល់ប៊ុម​រូបភាព​ លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​ Mr Bean ជា​រៀង​រាល់​សប្ដាហ៍។
យ៉ាងណា​មិញ​ ២០​រូប​ដែល​មាន​ចំនួន​ Like ច្រើន​ជាង​គេ​ គិត​ត្រឹម​ថ្ងៃ​ទី​ ០២ ខែ​តុលា​ ឆ្នាំ​ ២០១៧ នឹង​ត្រូវ​បង្ហោះ​ចូល​វិបសាយ​ផ្លូវការ​របស់​ Mr Bean។
នេះ​ជា​មោទនភាព​អស្ចារ្យ​មួយ​ទៀត​ ខណៈ​កិត្តិនាម​ និង​មុខមាត់​កម្ពុជា​ចេះ​តែ​ឈាន​ទៅ​មុខ​​ ព្រម​ទាំង​ត្រូវបាន​ឆាក​អន្តរជាតិ​ធំៗ​ស្គាល់​បន្តិចម្ដងៗ។ ដើម្បី​កុំ​ឲ្យ​ឱកាស​ពិសេស​រំលង​ផុត​ ដូចនេះ​សូម​រួសរាន់​ថត​រូប​ស្អាតៗ​ និង​បង្ហាញ​ពី​ប្រទេស​កម្ពុជា​ដ៏​ផូរផង់​ទៅ​ពិភពលោក​ទាំង​អស់​គ្នា៕

No comments:

Powered by Blogger.