ស្រាយចម្ងល់ពីមូលហេតុដែល Apple ដាក់ម៉ោង "9:41” លើរូបផ្សាយផលិតផលរបស់ខ្លួន
អ្នកតាមដានការបង្ហាញផលិតផលនានារបស់ Apple អាចធ្លាប់ចាប់អារម្មណ៍ ឬ មិនក៏ធ្លាប់ចាប់អារម្មណ៍ទៅលើការប្រើប្រាស់ម៉ោង "9:41” នាទី សម្រាប់ដាក់លើផលិតផលដូចជា iPhone, iPad ឬ MacBook Pro ជាដើម។ តាមការពិត ការប្រើប្រាស់ "9:41” នេះគឺមានការពាក់ព័ន្ធនឹងពេលវេលាដែលលោក Steve Jobs ស្ថានិកក្រុមហ៊ុន Apple បានធ្វើការបង្ហាញ iPhone ម៉ូដែលដំបូងបំផុតនៅលើពិភពលោក។

Apple បានបង្ហាញស្មាតហ្វូនលើកទីមួយរបស់ខ្លួន នៅលើផ្ទាំងនៃវេទិកាបង្ហាញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ នៅម៉ោង ៩:៤២ នាទីព្រឹក។ ពេលនោះ ការផ្សព្វផ្សាយផលិតផល Apple ទាំងអស់ ត្រូវប្រើប្រាស់ "9:42” នៅលើម៉ោងលើទូរសព្ទ។ ប៉ុន្តែ Apple បានប្ដូរប្រើប្រាស់ "9:41” វិញ នៅពេលដែលលោក Steve Jobs បង្ហាញ iPad ជាលើកដំបូង ហើយវាបានជាប់រហូតមកដល់ពេលបច្ចុប្បន្ន៕
No comments: