ប្រលងជ្រើសរើសបេក្ខជនអោយចូលបម្រើការងារនៅក្នុងក្របខណ្ឌ មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់សិស្ស-និស្សិត ដែលមានបំណងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃឲ្យបានជ្រៀបថា ក្រសួងមហាផ្ទៃសម្រេចបើកឲ្យមានការប្រឡងជ្រើសរើសសិស្ស-និស្សិតបញ្ចូលក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ២០១៧ដើម្បីចាត់ឲ្យទៅបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ មណ្ឌលអប់រំកែប្រែទី៣ មណ្ឌលអប់រំកែប្រែទី៤ ពន្ធនាគារខេត្តកណ្តាល ពន្ធនាគារខេត្តកំពង់ចាម ពន្ធនាគារខេត្តបាត់ដំបង ពន្ធនាគារខេត្តបន្ទាយមានជ័យ នឹងពន្ធនាគារខេត្តសៀមរាប។
កាលបរិច្ឆេទនៃការទទួលពាក្យប្រឡង គឺនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង១៧ៈ០០នាទី ជាកាលបរិច្ឆេទកំណត់ចុងក្រោយ។
ប្រភព៖ នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

No comments: