ចង់ដោនឡូតវីដេអូពី Instagram ចូល Camera Roll ងាយៗ
ភាសា ជាយានសម្រាប់ការទំនាក់ទំនងដែលមិនអាចខ្វះបាន ហើយការរៀនភាសាក៏មិនពិបាកពេកដែរក្នុងសម័យអ៉ីនធើណិតនេះ ព្រោះអ្នកអាចរៀនបានគ្រប់ពេល។ ថ្ងៃនេះ Sabay និងចែករំលែកកម្មវិធីវចនានុក្រមភាសាលើស្មាតហ្វូនទាំង ១០ សម្រាប់ជាជំនួយបន្ថែមលើការសិក្សាតាមសៀវភៅ និងអាចដោនឡូតបានដោយឥតគិតថ្លៃ។
១) ខ្មែរ-ខ្មែរ

កម្មវិធីវចនានុក្រមខ្មែរនេះ ត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការឧបត្ថម្ភថវិការបស់អគ្គិសនីកម្ពុជា EDC និងដកស្រង់ចេញពីវចនានុក្រមសម្ដេចសង្ឍរាជ ជួន ណាត មកបង្កើតជា App សម្រាប់ដាក់ឲ្យប្រើប្រាស់ឥតគិតថ្លៃ។
២) ខ្មែរ-អង់គ្លេស

ជាកម្មវិធីវចនានុក្រមខ្មែរ-អង់គ្លេសជំនាន់ទី ៣ ដែលបង្កើតឡើងដោយក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីឈ្មោះ Biz Solutions ដែលមានបន្ថែមមុខងារជាច្រើន និងអាចដោនឡូតបានដោយឥតគិតថ្លៃទៀតផង។
៣) ខ្មែរ-បារាំង

ជាកម្មវិធីវចនានុក្រមដែលប្រមូលផ្ដុំដោយពាក្យពេចន៍ជាភាសាបារាំងយ៉ាងសំបូរបែប ដែលបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍កម្មវិធីក្នុងស្រុកដែលមានឈ្មោះថា DroidSVS។ ចំណែក Link សម្រាប់ដោនឡូតលើ iOS បង្កើតដោយលោក Ratanak JAI ។
៤) ខ្មែរ-កូរ៉េ

ជាកម្មវិធីវចនានុក្រមខ្មែរ-កូរ៉េ ដែលបង្កើតឡើងដោយក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីឈ្មោះ Biz Solutions ដូចទៅកម្មវិធីខាងលើដែរ មានបន្ថែមមុខងារជាច្រើន និងអាចដោនឡូតបានឥតគិតថ្លៃទៀតផង។
៥) ខ្មែរ-ចិន

ជាកម្មវិធីវចនានុក្រម ដែលប្រមូលផ្ដុំដោយពាក្យជាច្រើនជាភាសាចិន មានប្រែជាភាសាខ្មែរងាយយល់សម្រាប់អ្នកទើបចាប់ផ្ដើមរៀន ឬអ្នកដែលចេះស្រាប់ហើយ ហើយក្នុងនោះដែរក្រុមការងារបានដាក់ Link ឲ្យដោនឡូតផ្សេងៗគ្នា ព្រោះមានអ្នកអភិវឌ្ឍន៍កម្មវីធីផ្សេងដែរគ្នា។
- សម្រាប់អ្នកប្រើ Android ចុចទីនេះ
- សម្រាប់អ្នកប្រើ iOS ចុចទីនេះ ឬ | នៅទីនេះ
៦) ខ្មែរ-ថៃ

ជាកម្មវិធីដែលបង្កើតដោយក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីមួយឈ្មោះ khmer Group សម្រាប់ដាក់ឲ្យដោនឡូតដោយឥតគិតថ្លៃ និងមានពាក្យជាច្រើនសម្រាប់ការសិក្សាកាន់តែងាយស្រួល។ ចំណែកឯ Link សម្រាប់ដោនឡូតលើ iOS បង្កើតដោយលោក Titya Eng។
៧) ខ្មែរ-វៀតណាម

កម្មវិធីវចនានុក្រមនេះមិនមាននៅលើ App Store នោះទេ តែសម្រាប់អ្នកប្រើ Android អាចដោនឡូតបានដោយឥតគិតថ្លៃ។ កម្មវិធីនេះ មានពាក្យពេចន៍មិនសូវជាសំបូរទេ ប៉ុន្តែអាចប្រើការបានខ្លះដែរ។
- សម្រាប់អ្នកប្រើ Android ចុចទីនេះ
៨) ខ្មែរ-ជប៉ុន

កម្មវិធីនេះ ក្រុមការងារបានដាក់ link ដោនឡូតពីរផ្សេងគ្នាដោយហេតុថា អ្នកអភិវឌ្ឍន៍ផ្សេងគ្នា តែវាជាកម្មវិធីវចនានុក្រមខ្មែរ-ជប៉ុនដូចគ្នា ដូចនេះអ្ន្កកទាំងអស់គ្នា ពេញចិត្តមួយណា អាចដោនឡូតយកមួយហ្នឹងចុះ។
៩) ខ្មែរ-ម៉ាឡេស៊ី

កម្មវិធីវចនានុក្រមនេះ មិនសូវសំបូរមានពាក្យច្រើននោះទេ តែអាចប្រើការបានខ្លះដែរ សម្រាប់អ្នកដែលចង់ស្វែងរកពាក្យជាភាសាម៉ាឡេ។
- សម្រាប់អ្នកប្រើ Android ចុចទីនេះ
១០) ខ្មែរ-ឡាវ

កម្មវិធីវចនានុក្រមនេះ ជាកម្មវិធីដែលមានអំបូរតែមួយជាមួយកម្មវិធីវចនានុក្រមខ្មែរ-ម៉ាឡេ ដែរ។ ទោះជាមិនសូវសំបូរមានពាក្យច្រើននោះទេ តែអាចប្រើការបានខ្លះដែរ សម្រាប់អ្នកដែលចង់ស្វែងរកពាក្យជាភាសាឡាវ។
- សម្រាប់អ្នកប្រើ Android ចុចទីនេះ
បញ្ជាក់៖ កម្មវិធីទាំងនេះ ក្រុមការងារមិនបានរៀបរាប់ពីមុខងារពិសេសៗរបស់វាអស់នៅឡើយ ហើយអាចខុសឈ្មោះអ្នកបង្កើតឡើង តែយ៉ាងណាប្រិយមិត្តអាចយកទៅសាកល្បងប្រើដោយខ្លួនឯង បើមានបញ្ហា ឬចង់បានកម្មវិធីផ្សេងទៀត អាចបញ្ចេញមតិនៅខាងក្រោមនេះ៕
ប្រភព៖ Sabay
No comments: