ថតស្តែងៗឲ្យមើល Note 8 និង iPhone 7 Plus មួយណាថតរូបខ្លាំងជាង
ជើងខ្លាំងកំពូលស្មាតហ្វូនប្រចាំឆ្នាំរវាង Galaxy Note 8 និង iPhone 7 Plus ដែលប្រកាសក្ដែងៗថាមានបច្ចេកវិទ្យាអាចថតរូបប្រភេទ Portrait (រូបពាក់កណ្ដាលខ្លួន) ល្អរាងៗខ្លួននោះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនពិបាកសម្រេចចិត្ត គួរជ្រើសយកមួយគ្រឿងណាមកប្រើប្រាស់។
ដូចនេះ ក្រោយការសាកល្បងផ្ទាល់ដោយក្រុមការងារ Sabay លើមុខងារថត Portrait របស់ iPhone 7 Plus ជាមួយនឹង Live Focus របស់ Samsung Galaxy Note 8 គឺចេញជាលទ្ធផលរូបភាពដូចខាងក្រោម៖

_large.jpg)





យោងតាមរូបភាពខាងលើ អាចមើលបានថាសមត្ថភាពថតរូបលក្ខណៈ Portrait នៃកំពូលស្មាតហ្វូនទាំងពីរ គឺអាចទទួលយកបានដូចគ្នា តែត្រង់ថា Galaxy Note 8 អាចផលិតរូបភាពមានកម្រិតពណ៌ខ្លាំងជាង ហើយអាចចាប់មុំបានទូលាយជាង។
មូលហេតុដែល Galaxy Note 8 អាចថតរូបបានទូលាយជាង iPhone 7 Plus នោះ ព្រោះថាវាមានបំពាក់កាមេរ៉ាភ្លោះ និង Lens ចាប់រូបទទឹងធំជាង៕
_large.jpg)
- Galaxy Note 8 កាមេរ៉ាភ្លោះ ១២ មេហ្គាភិចសែល Lens ២៦mm, f/1.7 និងមួយគ្រាប់ទៀត ៥២mm, f/2.4
- iPhone 7 Plus កាមេរ៉ាភ្លោះ ១២ មេហ្គាភិចសែល Lens ២៨mm, f/1.8 និងមួយគ្រាប់ទៀត ៥៦mm, f/2.4
No comments: