តោះរៀនបង្កើត Sticker ដោយខ្លួនឯងដាក់ក្នុង Telegram
Sticker គឺជារូបភាពតូចៗដែលយើងតែផ្ញើឱ្យគ្នាទៅវិញទៅមកសម្រាប់បញ្ចេញពីអារម្មណ៍របស់យើង ដែលវាមានភាពកំប្លុកកំប្លែង ជាងការសរសេរអក្សរ និង Emoji ។ ថ្ងៃនេះខេមបូរីផត សូមធ្វើការណែនាំមិត្តអ្នកអានទាំងអស់គ្នានូវវីធីបង្កើត Sticker ដោយខ្លួនឯងសម្រាប់ប្រើប្រាស់ក្នុង បណ្តាញសារដ៏ពេញនិយមមួយគឺ Telegram។

ក្នុងការបង្កើត Sticker សម្រាប់ប្រើប្រាស់ក្នុង Telegram នេះទាមទារឱ្យយើងត្រូវចេះប្រើប្រាស់មូលដ្ឋានគ្រឹះនៃ Photoshop បន្តិចបន្តួច ហើយប្រសិនបើអ្នកមិនទាន់ចេះសោះ ក៏អាចប្រើប្រាស់កម្មវិធីមួយចំនួននៅលើស្មាតហ្វូនរបស់អ្នកបានដែរ ដូចជា PicsArt និង Photo Direct ជាដើម។
- ជំហ៊ានទី 1
បើកម្មវិធី Photoshop របស់លោកអ្នករួចបង្កើត File ថ្មីមួយដែលមានទំហំ 512 x 512 ភិចស៊ែល ដែលមានផ្ទៃខាងក្រោយ Transparent។ បន្ទាប់មកចុច Ok ដើម្បីចាប់ផ្តើមធ្វើការ។

- ជំហ៊ានទី 2
យើងត្រូវ Browse ទៅរក File រូបថតទាំងឡាយណាដែលយើងចង់យកវាមកធ្វើការកាត់ត បន្ទាប់មកធ្វើការលុបផ្ទៃ Background របស់វាចេញ។ ដោយយើងអាចប្រើប្រាស់ Pen Tool, Polygonal Lasso Tool, ឬងាយបំផុតគឺប្រើប្រាស់ Quick Selection Tool ដើម្បីធ្វើការ Select យករូបភាព។

- ជំហ៊ានទី 3
ចុច Ctrl + J ដើម្បីបង្កើត Layer ថ្មីដែលបានពីរូបភាពកំពុង Select។ បន្ទាប់មកចាប់អូសរូបភាពក្នុង Layer ថ្មីនោះទៅដាក់ក្នុង File ដែលយើងបានបង្កើតនៅជំហ៊ានទី ១ ដោយប្រើប្រាស់ Move Tool។

- ជំហ៊ានទី 4
យើងអាចកំណត់ទំហំរូបភាពដែលបានទាញមក ដោយចុច Ctrl + T ហើយពង្រីងពង្រួមតាមអ្វីដែលយើងចង់បាន រួចអូសវាទៅដាក់នៅទីតាំងណាដែលយើងចង់បាន។ យើងក៏អាចបន្ថែម Stoke ទៅលើ Layer និង ដាក់បន្ថែមអក្សរនៅលើនោះ តាមការច្នៃប្រឌិតរបស់យើងផងដែរ។

ជាចុងក្រោយមក យើងត្រូវការ Save វាយកជា File PNG ដែលជា File គ្មានផ្ទៃខាងក្រោយ។ បន្ទាប់មកទៀតយើងអាចចាប់ផ្តើម បើកកម្មវិធី Telegram ដើម្បីអាប់ឡូតរូបភាពរបស់យើងចូល តាមរយៈកុំព្យូទ័រ ឬទូរស័ព្ទក៏បាន។
- ជំហ៊ានទី 5
យើងត្រូវវាយពាក្យថា Sticker នៅក្នុងប្រអប់ Search រួចចុចនៅលើ Stickers ដែលមានសញ្ញា Tick ដើម្បីចាប់ផ្តើមសន្ទនាជាមួយវា។ បន្ទាប់មក យើងចុចលលើប៊ូតុង Start ហើយចុចលើពាក្យ /newpack ដើម្បីចាប់ផ្តើមបង្កើតកញ្ចប់ Sticker។

- ជំហ៊ានទី 6
ក្រោយពីចុចលើពាក្យ /newpack មកវាតម្រូវឱ្យយើងដាក់ឈ្មោះរបស់កញ្ចប់ Sticker នោះ។ ក្រោយពីដាក់ឈ្មោះរួចវាបានណែនាំយើងនូវទំហំរូបភាព 512 x 512 Transparent ដែលយើងបានបង្កើតរួច ហើយក៏តម្រូវឱ្យដាក់ Stroke ផងដែរ។ ហើយវាក៏ណែនាំឱ្យយើង Upload រូបភាពទាំងនោះតាមរយៈ Desktop Telegram។
- ជំហ៊ានទី 7
ក្រោយពីយើងអាចអាប់ឡូត Sticker របស់យើងបានហើយ ត្រូវជ្រើសរើស emoji មួយឬពីរ ដែលដំណាងឱ្យរូប Sticker របស់យើង។

- ជំហ៊ានទី 8
បន្ទាប់ពីជ្រើសរើស Emoji តំណាងរួចយើងត្រូវចុចពាក្យ Publish។ ហើយវាតម្រូវឱ្យយើងដាក់ឈ្មោះ URL របស់ Sticker ដូចឃើញនៅក្នុង ឧទាហរណ៍ស្រាប់។

- ជំហ៊ានទី 9
ក្នុងការដាក់ឈ្មោះ URL វាអាចជាន់ឈ្មោះជាមួយ Sticker របស់គេផ្សេងដូចនេះយើងគួរដាក់ឈ្មោះរាង វែងបន្តិច។ ហើយនៅពេលចុចលើ URL នោះយើងនឹងទទួលបាន Sticker ដែលយើងបាន អាប់ឡូត។ ហើយយើងក៏អាចចែកចាយទៅមិត្តភ័ក្តរបស់យើង ដើម្បីដោនឡូតទុកនូវ Sticker នេះផងដែរ ដោយយើងគ្រាន់តែផ្ញើ Sticker ឱ្យគេ ហើយគេចុចនៅលើ Sticker នោះអាចដោនឡូតបានហើយ។
- ជំហ៊ានទី 10
នៅពេលដែរយើងចង់អាប់ឡូត Sticker បន្ថែមនៅពេលក្រោយ យើងអាចចុចចូល សន្ទនាជាមួយគណនី Stickers ដដែល ហើយវាយពាក្យ /addsticker រួចធ្វើតាមលំនាំខាងលើដដែលជាការស្រេច។
ប្រភព៖ cambo-report
No comments: