ពិតជាគួរឲ្យរំភើប! ទោះបីស្គាល់គ្នាពេលខ្លី ក៏នាយ ពាក់មី នៅតែនឹកស្រណោះអនុស្សាវរីយ៍ធ្វើការរួមគ្នាជាមួយគ្រូអគ្គីនេត្រ

កាលពីពេលថ្មីៗនេះ ដោយសារតែការចាប់ខ្លួនគ្រូអគ្គីនេត្រដែលល្បីពេញ Facebook ធ្វើអោយតារាកំប្លែងពែកមីជួបបញ្ហាធំ ព្រោះតែគ្រូអគ្គីនេត្រ គឺជាតារាដែលនាយពាក់មីជាអ្នកហៅមកថតកុន រឿង បន្តោងឆ្នាំងដី ហើយមិនទាន់ថតចប់នោះទេ។ បើទោះបីជាពេលនេះ គ្រូចាប់ខ្មោចអគ្គីនេត្រត្រូវបានចាប់ខ្លួន និងតម្រូវឲ្យកាត់ឈុតចេញពីក្នុងរឿងក្ដី ប៉ុន្តែអនុស្សាវរីយ៍ពេលធ្វើការរួមគ្នានៅតែមិនអាចធ្វើឲ្យអ្នកដឹកនាំរឿង នាយ ពាក់មី មិនអាចបំភ្លេចបានដែរ។

ដោយនាយពាក់មី បានបង្ហោះសារនឹករលឹក ដល់គ្រូអគ្គីនេត្រ ដោយរៀបរាប់ថា៖ “បាយមួយកញ្ចប់ ទ្រាប់ពោះមួយគ្រា នឹកអានុស្សា បន្តោងឆ្នាំងដី នឹកអគ្គីនេត្រ នឹកពាក្យសំដី ប្អូនអើយហេតុអី ប្អូនដើរផ្លូវខុស”។ គួរបញ្ជាក់ផងដែរ គ្រូអគ្គីនេត្រត្រូវបានចាប់ខ្លួនកាលពីពេលកន្លងទៅនេះ ពីបទចែកចាយគ្រឿងញៀន ហើយកំពុងបន្តនិតិវិធីបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់ដែលបានចែងផងដែរ៕








No comments: