រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីប្រណាំងទូកនៅក្រុងតាខ្មៅ រយៈពេល២ថ្ងៃ ដើម្បីត្រៀមចូលក្នុងពិធីបុណ្យប្រណាំងទូក នៅមុខព្រះបរមរាជវាំង

ការប្រណាំងទូក នៅក្រុងតាខ្មៅថ្ងៃទី១ បាន បញ្ចប់ដោយជោគជ៏យ ។
សូមចូលរួមសំអាតអនាម៏យ។

* នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណអភិបាលខេត្តនិង ឯកឧត្តមនួនផា ប្រធានក្រុមប្រឹក្សខេត្ត កីឡាកចំនួន៊២ ៨៣១នាក់ នៅក្រុងតាខ្មៅ ដោយមានទូកចូលរួមប្រកួតប្រជែងសរុបចំនួន ៦៤ទូក ក្នុងនោះ ទូកខ្នាតអន្តរជាតិមានចំនួន ១៧ទូក (ទូកនារី ០២ទូក), ទូកផ្កាចារ ២០ទូក (ទូកនារី ០៤ទូក) និងទូកអុំបុរស ចំនួន ២៧ទូក។

*បន្ទាប់មក គណៈអធិបតី បានអញ្ជើញទស្សនាស្តង់ពិពណ៌ ដែលស្តង់ពិពណ៌មានចំនួនសរុប ១៨០ស្តង់។
+នារសៀល ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល រួមជាមួយឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការអុំទូក នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា មន្ត្រីរាជការជុំវិញខេត្ត កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋ ប្រមាណជាច្រើនម៉ឺននាក់។
គោលបំណងនៃការប្រារព្ធពិធីអុំទូកនេះឡើងគឺដើម្បី៖
-អបអរសាទរ និងចូលរួមប្រកួតប្រជែងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងែទី ០១ ទី ០២ និង ទី០៣ ខែវិច្ឆិកា ខាងមុខ នៅរាជធានីភ្នំពេញ
-អបអរសាទរព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ ដែលនឹងចូលមកដល់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ខាងមុខ
-អបអរសាទរពិធីបុណ្យចេញព្រះវស្សាដែលនឹងចូលមកដល់ថ្ងៃទី០៥ ខែតុលា ស្អែកនេះ
នាពេលរាត្រីមានការតាំងពិព័រណ៍ និងប្រជុំតន្រ្តី បង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋកំសាន្ត។
កម្មវិធិអ៊ុំទូកថ្ងៃទី១ បានបញ្ចប់ដោយបរិយាកាសសប្បាយរីករាយ ប្រកបដោយសន្តិសុខសុវត្ថិភាព។





No comments: