Header Ads

ធ្លាប់ឆ្ងល់អត់? ហេតុអ្វីយន្ដហោះភាគច្រើនមានពណ៌.ស? នេះគឺជាចម្លើយ… (មានវីដេអូ)

ជាការពិតណាស់ អ្នកអាចសង្កេតមើលទៅលើពណ៌របស់យន្ដហោះទូទៅបាន គឺភាគច្រើនវាមានពណ៌ស មិនសូវមានពណ៌ច្រើននោះទេ។ អ្នកអាចនឹងគិតថា វាគឺជាពណ៌ធម្មជាតិរបស់វា ពោលគឺពណ៌របស់វាស្រាប់ ដូច្នេះអ្នកគិតខុសហើយ វាមិនមែននោះទេ ព្រោះថាក្រុមហ៊ុនផលិតយន្ដហោះនីមួយៗបានប្រើប្រាស់ថ្នាំពណ៌រហូតដល់ទៅ 65ហ្គាឡុន (ប្រហែល 246លីត្រ) ឯណោះសម្រាប់បាញ់លើយន្ដហោះមួយគ្រឿង។ ប៉ុន្ដែតើមកពីមូលហេតុអ្វីទៅ?

មូលហេតុចំបងដែលយន្ដហោះភាគច្រើនសុទ្ធតែលាបថ្នាំពណ.ស រឺពណ៌ភ្លឺៗ គឺដោយសារតែពណ៌ប្រភេទនេះផ្លាតទៅនឹងពន្លឺព្រះអាទិត្យបានល្អ ដូចនេះវាអាចកាត់បន្ថយអប្បបរមាទាំងកម្ដៅ និងផលប៉ះពាល់ផ្សេងៗទៀតពីវិទ្យុសកម្មព្រះអាទិត្យ រឺអាចនិយាយបានថាវាដូចជាសន្ទះការពារពន្លឺព្រះអាទិត្យអញ្ចឹង។ ឧទាហរណ៍៖ ប្រសិនបើអ្នកដើរក្រោមពន្លឺព្រះអាទិត្យជាមួយនឹងអាវពណ៌ខ្មៅ នោះអ្នកនឹងមានអារម្មណ៍ថាក្ដៅជាជាងពាក់អាវពណ៌.ស។ មិនតែប៉ុណ្ណោះ យន្ដហោះណាដែលមានប្រើប្រាស់ឧបករណ៍ត្រជាក់តិចជាងគេ តម្លៃនៃការហោះហើរក៏មិនថ្លៃដែរ។ គួរបញ្ជាក់ផងដែរថា ចំណុចសំខាន់បំផុតក្នុងការរក្សាកម្ដៅឲ្យនៅទាប គឺការប្រើប្រាស់ប្លាស្ទិច និងសារធាតុដទៃទៀតដូចជា ជាតិសរសៃកាបោន និងសរសៃកែវជាដើម។ ពពួកទាំងនេះគឺមិនមានកោណទេ ពោលគឺមិនមានលក្ខណៈជ្រុង ហើយថែមទាំងថ្លាទៀត ហើយវាត្រូវបានប្រើប្រាស់នៅផ្ទៃខាងមុខដែលជាកន្លែងបំពាក់រ៉ាដា។

No comments:

Powered by Blogger.