អូហូ! គ្រាន់តែបទថ្មីមិនផ្លូវការរបស់ អេដា ចេញមិនបានប៉ុន្មានថ្ងៃផងមានអ្នកចុចចូលមើលដល់ទៅ….(មានវីដេអូ)

តារាចម្រៀងស្រីមានឈ្មោះល្បីបទ Original គឺកញ្ញា Adda ទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្ពស់ក្នុងស្រទាប់យុវវ័យបច្ចុប្បន្ន។ បន្ទាប់ពីចេញបទចម្រៀងប៉ុន្មានបទល្បីៗ របស់ខ្លួនត្រឹមតែពេលខ្លីប៉ុណ្ណោះ គេសម្គាល់ថាតារាស្រីរូបនេះ ទទួលបានភាពជោគជ័យខ្ពស់តែម្ដង។ ក្រោយពីស្ងប់ស្ងាត់មួយរយៈ ថ្មីៗនេះ កញ្ញា អេដា ទើបតែបញ្ចេញបទថ្មីមួយទៀតនៅលើបណ្ដាញហ្វេសប៊ុករបស់នាងគឺបទ “មានអ្នកថែររឺនៅ?” ។

បើទោះបីជាបទមួយនេះមិនបានចេញជាផ្លូវការក្ដី តែបែរជាទទួលបានការគាំទ្រ និងការចុចចូលទស្សនាចំនួនច្រើនតែម្ដងក្នុងពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ។ ជាហេតុធ្វើឲ្យតារាស្រី រូបនេះសម្ដែងក្ដីរីករាយជាខ្លាំង ដោយបានបង្ហោះសាររំភើបចិត្តថា៖
“ការចុចមេីល 187k, 9k Shares, 11k Like វាច្រេីនណាស់សំរាប់ UnOfficial Teaser នូវបទចំរៀងថ្មីរបស់ខ្ញុំដែលមានតែ 30 វិនាទីប៉ុណ្ណោះ អរគុណច្រេីនទាំងអស់គ្នាដែលស្រលាញ់និងគាំទ្រ នាងខ្ញុំនឹងបកស្រាយបទនេះផ្ទាល់ជាលេីកដំបូង ក្នុងការប្រគុំតន្រ្តី G-Fund by G-Devith នៅថ្ងៃស្អែក “។

ចង់ដឹងថាពិរោះប៉ុណ្ណា តោះសាកស្ដាប់ទាំងអស់គ្នា៖






No comments: