វីដេអូដែលមានការឈ្លោះប្រកែកគ្នាព្រោះមានបុរសម្នាក់បានលួចថតវីដេអូ តារាកំប្លែង ម៉ាដូណា និងគ្នីគ្នា ប៉ុន្មាននាក់ទៀតដែលកំពុងហូបចុកលើទឹកជ្រោះ ហើយក៏បានពង្រាយសម្រាមពាសវាលពាសកាលចូលទៅទឹកជ្រោះដែលកំពុងតែហូរផងដែរ។ វីដេអូនេះត្រូវបានបណ្ដាអ្នកនិយមលេងអ៊ីនធឺណិតចែកចាយគ្នា និងមានការរិះគន់ ជេរប្រទិច ម៉ាដូណា យ៉ាងខ្លាំងដល់ថ្នាក់លោក មិនហ៊ានសូម្បីតែដើរចេញពីផ្ទះ ដែលគេបានចោទលោក ថាជាតារាម្នាក់ដែលមានគំរូមិនល្អ។
ក្រោយមកក៏មានការបកស្រាយវីដេអូដល់ពុកម៉ែ បងប្អូនបានយល់ច្រលំ ថានេះ គ្រាន់តែជាការសម្ដែងប៉ុណ្ណោះទេ ដោយវីដេអូនេះលោក បានរួមគ្នាធ្វើឡើង ដើម្បីប្រជាជនយើងងាកមកមានការចាប់អារម្មណ៍ចំពោះបរិស្ថាន និងចេះថែរក្សាបរិស្ថាននៅជុំវិញខ្លួនរបស់យើង។ ប៉ុន្តែនៅតែមានការយល់ឃើញពីមហាជនមួយចំនួនថា ម៉ាដូណា បានធ្វើការថតវីដេអូជាថ្មីដើម្បីឲ្យឃើញជាការសម្តែង រហូតមានមហាជនមួយចំនួនបានប្រើពាក្យសម្តីអសុរសថែមទៀតផង។ រហូតដល់តារាហ្វេសប៊ុក Kaka Kh បាន live វីដេអូនិយាយពីបញ្ហានេះ មិនពេញចិត្តចំពោះពាក្យសម្តីមហាជនដែលមានការយល់ច្រឡំចំពោះរឿងលោក ម៉ាដូណា។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

Kaka kh ចេញវីដេអូដាក់ចំៗដល់អ្នកតែៗស្ករៗជេរប្រទិចលោក ម៉ាដូណា (មានវីដេអូ)
Reviewed by
Unknown
on
10:38 AM
Rating:
5
No comments: