Header Ads

Apple ត្រូវ Huawei ទាញ​ទម្លាក់​មក​លេខ​៣ ក្នុង​ទីផ្សារ​ស្មាតហ្វូន

ក្រុមហ៊ុន​ល្បី​របស់​ចិន Huawei បាន​វ៉ា​ដាច់​ក្រុមហ៊ុន Apple មក​គ្រង​តំណែង​ទី​២​បន្ទាប់​ពី Samsung នៅ​លើ​ទីផ្សារ​ស្មាតហ្វូន នា​ពេល​បច្ចុប្បន្ន។ នេះ​បើ​ផ្អែក​ទៅ​លើ​ចំនួន​លក់​អំឡុង​ខែ​មិថុនា និង​កក្កដា ឆ្នាំ​២០១៧ ដែល​ស្រាវជ្រាវ​ឃើញ​ដោយ​ក្រុមហ៊ុន Counterpoint Research។
សម្រាប់​ចំនួន​លក់​ស្មាតហ្វូន​ច្បាស់​លាស់​មិន​ត្រូវ​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។ យ៉ាង​ណា​មិញ Counterpoint បាន​សន្និដ្ឋាន​ថា Apple នឹង​ឡើង​គ្រង​តំណែង​របស់​ខ្លួន​ឆាប់ៗ​វិញ​នា​ពេល​ខាង​មុខ បន្ទាប់​ពី​វត្តមាន iPhone ជំនាន់​ថ្មី​ក្នុង​ខែ​សីហា​នេះ។
ទីផ្សារ​សំខាន់ៗ​របស់ Huawei មាន​ដូចជា ចិន អឺរ៉ុប អាមេរិក​ឡាទីន និង​មជ្ឈិមបូព៌ា។ ចំណែក ទីផ្សារ​ដែល​មិន​សូវ​និយម​ផលិតផល Huawei មាន អាស៊ី​ខាង​ត្បូង ឥណ្ឌា និង​អាមេរិក​ខាង​ជើង៕


ប្រភព៖ kleykley

No comments:

Powered by Blogger.