Header Ads

ដឹង​មូលហេតុ​នៃ​ការ​ដំឡើង​ថ្លៃ iPhone X ដែល​ត្រៀម​ចេញ​សប្ដាហ៍​ក្រោយ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន មាន​ព័ត៌មាន​លេចធ្លាយ​ជា​​ច្រើន​ហូរហែ​បញ្ជាក់​ថា iPhone X ដែល​ត្រៀម​ចេញ​នៅ​ថ្ងៃ​ទី​១២​កញ្ញា នឹង​មាន​តម្លៃ​ដល់​ទៅ ១ ១៩៩​ដុល្លារ​ឯណោះ (សម្រាប់​ម៉ូដែល 512GB)។ បើ​ធៀប​នឹង iPhone 7 Plus ចេញ​ពី​ឆ្នាំ​មុន តម្លៃ iPhone X ថ្លៃ​ជាង​ដល់​ទៅ​ជិត ៤០០​ដុល្លារ​ឯណោះ។
យោង​តាម​ការ​ចេញ​ផ្សាយ​របស់ KGI Securities បាន​បង្ហាញ​ឲ្យ​ដឹង​ថា មូលហេតុ​ចម្បង​នៃ​ការ​ដំឡើង​ថ្លៃ​បែប​នេះ ក៏​ព្រោះ​តែ Apple ផ្លាស់ប្ដូរ​កញ្ចក់​អេក្រង់​ថ្មី​នៅ​លើ iPhone X ជា​ប្រភេទ OLED ផលិត​ដោយ​ក្រុមហ៊ុន Samsung។ សូម​បញ្ជាក់​ថា iPhone ជំនាន់​មុន ប្រើ​ត្រឹម​កញ្ចក់ LCD ប៉ុណ្ណោះ។
ប្រភព​ដដែល បន្ត​ទៀត​ថា Apple បាន​ទិញ​យក​កញ្ចក់​អេក្រង់ OLED ពី Samsung ក្នុង​តម្លៃ​ចន្លោះ​ពី ១២០​ដុល្លារ ទៅ ១៣០​ដុល្លារ ខណៈ​ដែល​កញ្ចក់ LCD តម្លៃ​ត្រឹម ៤៥​ដុល្លារ ទៅ ៥៥​ដុល្លារ។ iPhone X នឹង​ក្លាយ​ជា​ស្មាតហ្វូន Apple ដំបូង​គេ​ប្រើ​អេក្រង់ OLED ខណៈ​ដែល​២​ម៉ូដែល​ដែល​ត្រៀម​ចេញ​ដំណាល​គ្នា​ប្រើ​ត្រឹម LCD ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ ចាប់​ពី​ឆ្នាំ​២០១៨ គេ​ជឿ​ជាក់​ថា គ្រប់​ម៉ូដែល​នៃ iPhone នឹង​សុទ្ធ​តែ​បំពាក់​អេក្រង់ OLED៕

ប្រភព៖ kleykley

No comments:

Powered by Blogger.