តើទង់ជាតិខ្មែរមានអត្ថន័យយ៉ាងណាខ្លះ?
ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាន ៣ពណ៌ ផ្នែកខាងលើ និង ខាងក្រោមពណ៌ខៀវ ផ្នែកកណ្តាលពណ៌ក្រហម មានរូប ប្រាសាទពណ៌សនៅកណ្តាល។
– ពណ៌ខៀវតំណាងសាមគ្គីភាព ភាតរភាព មេត្តាករុណា សន្តិភាព អហឹង្សា ស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះមហាក្សត្រតំណាងឲ្យភាពត្រជាក់ត្រជុំនៃធម្មជាតិស្រស់បំព្រង។
– ពណ៌ក្រហមតំណាងឲ្យស្មារតីអង់អាច ក្លាហាន ពុះពារ គ្រប់ឧបសគ្គ ពលីកម្មសព្វបែបយ៉ាង ដើម្បីទឹកដី ។
– រូបប្រាសាទអង្គរពណ៌ស តំណាងធរិយធម៌ខ្មែរដ៏រុងរឿង នាសម័យមហានគរ និង តំណាងសាសនា សីលធម៌ ចរិយាធម៌ ។
No comments: