Google ធ្លាប់ដាក់ក្នុងតម្លៃក្រោម ១លានដុល្លារ តែគ្មានអ្នកទិញយក
ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google គឺលោក Larry Page និងលោក Sergey Brin ធ្លាប់ដាក់លក់ Google ក្នុងតម្លៃ ១លានដុល្លារ ទៅឲ្យក្រុមហ៊ុនអ៊ីនធឺណិត Excite នៅឆ្នាំ១៩៩៩។ យ៉ាងណាមិញ Excite បានបដិសេធទិញយក Google នៅពេលនោះ។

បន្ទាប់ពីបរាជ័យការដាក់លក់លើកដំបូង Google បានបន្ទាបតម្លៃមកត្រឹម ៧៥ម៉ឺនដុល្លារ ប៉ុន្តែ Excite នៅតែមិនព្រមទិញយក Google ដដែល។ បច្ចុប្បន្ន ក្រុមហ៊ុនបិតាសម្ពន្ធរបស់ Google គឺ Alphabet Inc. (ពីមុនហៅថា Google Inc.) មានតម្លៃប្រមាណ ៦៤០ពាន់លានដុល្លារ។ សូមបញ្ជាក់ថា Google ត្រូវបង្កើតឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៩៨ ដែលគិតមកទល់នឹងពេលនេះ វាមានដំណើរការរយៈពេល១៩ឆ្នាំមកហើយ៕
No comments: