Header Ads

បរាជ័យក្នុងសាលាមិនប្រាកដថាបរាជ័យក្នុងជីវិត



មនុស្ស​ជា​ច្រើន​តែង​តែ​និយាយ​ថា​បរាជ័យ​ក្នុង​សាលា​​ មិន​ប្រាកដ​ថា​បរាជ័យ​ក្នុង​សង្គម​ទេ​​ ហើយ​ឱ្យ​យក​គំរូ​តាម​បុគ្គល​ជោគ​ជ័យ​ទាំង​នេះ​​។ ​ សួរ​ថា​នៅ​លើ​ពិភព​លោក​មាន​មនុស្ស​ដូច​គាត់​ប៉ុន្មាន​អ្នក​​ បើ​អ្នក​ខ្វះ​ចំណេះ​ដឹង​​ តើ​ដូច​គាត់​ទេ​?​ អ្នក​ជោគ​ជ័យ​ជា​ច្រើន​​ តែង​ណែ​នាំ​អ្នក​ពី​របៀប​ធ្វើ​ជា​ចៅ​ហ្វាយ​​ ហើយ​ពេល​ខ្លះ​បែ​ជា​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​បោះ​បង់​នូវ​មុខ​វិជ្ជា​ជំនាញ​ជា​ច្រើន​​ ដោយ​សារ​តែ​យើង​បោះ​បង់​នូវ​មុខ​ជំនាញ​ទាំង​នោះ​ ​ទើប​ធ្វើ​ឱ្យ​វិស័យ​សេដ្ឋកិច្ច​របស់​យើង​ត្រូវ​ពឹង​ផ្អែក​​ និង​ជួល​អ្នក​ជំនាញ​ពី​បរទេស​ជា​ច្រើន​​ ភាគ​ច្រើន​នៃ​និស្សិត​ខ្មែរ​​ គាត់​មិន​ចង់​រៀន​ជំនាញ​អ្វី​ដែល​ពិបាក​ៗ​ទេ​​ គាត់​រៀន​ជំនាញ​អ្វី​ដែល​ស្រួល​ឆាប់​ចប់​​ និង​រក​លុយ​បាន​​ ព្រោះ​ចុង​បញ្ចប់​នៃ​ជីវិត​គឺ​រក​លុយ​​ តែ​មាន​និស្សិត​ក្រី​ក្រ​ជា​ច្រើន​ចង់​សិក្សា​ទៅ​លើ​ជំនាញ​ទាំង​នេះ​​ តែ​គ្មាន​លុយ​រៀន​​ ទី​បំផុត​គាត់​ក៏​បង្ខំ​ចិត្ត​យក​អាហារូបករណ៍​លើ​មុខ​វិជ្ជា​ដែល​គាត់​មិន​ស្រឡាញ់​​ យើង​ក៏​បាត់បង់​នូវ​ធន​ធាន​របស់​ពួក​គាត់​​ ។​ តែ​សម្រាប់​ខ្ញុំ​បើ​សិន​ជា​យើង​ស្រឡាញ់​នូវ​វិជ្ជា​នោះ​ហើយ​​ ទោះ​បី​ត្រូវ​ធ្វើ​ការ​យប់​ក៏​យើង​ត្រូវ​ពុះ​ពារ​ដែរ​​ ស៊ូ​ទ្រាំ​បួន​ឆ្នាំ​មិន​យូរ​ទេ​​ ។​ កុំ​រៀន​ចប់​ហើយ​បែរ​ជា​ទៅ​ធ្វើ​ការ​ខុស​ជំនាញ​វិញ​​ ។​ តែ​សម្រាប់​អ្នក​ចង់​មាន​​ គួរ​រក​ស៊ី​មិន​ចាំ​បាច់​រៀន​ខ្ពស់​ពេក​ទេ​ តែ​គួរ​រៀន​ពី​សង្គម​ឱ្យ​បាន​ច្រើន​​។​ 
ចុង​ក្រោយ​​ A​ ឬ​E ​ វា​មិន​សំខាន់​ទេ​​ សំខាន់​តើ​អ្នក​អាច​រៀប​ចំ​ជីវិត​របស់​អ្នក​បាន​យ៉ាង​ដូច​ម្តេច​​ ។​ បើ​អ្នក​មាន​បញ្ញា​ពូកែ​ដូច​បុគ្គល​ខាង​លើ​យក​គាត់​ធ្វើ​គំរូ​ចុះ​  ​តែ​កុំ​បោះ​បង់​ការ​សិក្សា​​ ។

No comments:

Powered by Blogger.