Monday, April 21 2025

Header Ads

របៀប Download Video ពី Facebook ទៅរក្សាទុកក្នុង Camera Roll's iPhone ដោយមិនចាំបាច់ Jailbreak

Facebook គឺជាផ្នែកមួយនៃបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលពេញនិយមបំផុតហើយវាក៍ជាកន្លែងដែលអាចអោយអ្នកភ្ជាប់ទំនាក់ទំនងបានយ៉ាងលឿនជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ការចែករំលែក រូបភាព រូបថត និងវីដេអូជាដើម, រួមទាំងការមើលវីដេអូ ផ្ញើនិងទទួលសារនិងធ្វើការជាច្រើនទៀតផងដែរ។
ខណៈពេលដែលអ្នកអាចមើលវីដេអូជាច្រើនប្រភេទផ្សេងៗគ្នានៅលើ Facebook មានទាំង វីដេអូកំប្លែង វីដេអូព័ត៌មាន ខ្សែភាពយន្ត ប៉ុន្តែវាមានគុណវិបត្តិមួយដែលមិនអនុញ្ញាតអោយអ្នកអាច Download វីដេអូទាំងនោះទៅកាន់ទូរស័ព្ទ iPhone របស់អ្នកបាន។

Facebook ប្រហែលនឹងមិនផ្ដល់អោយអ្នកនូវមុខងារ Download វីដេអូ ប៉ុន្តែតាមការពិតអ្នកអាច Download ដោយមិនចាំបាច់ jailbreak។ មាន កម្មវិធីំមួយ នៅលើ App Store ដែលអនុញ្ញាតឱ្យអ្នក Download ឯកសារពី Internet។ រួមជាមួយនឹង Online Facebook Downloader វានឹងអនុញ្ញាតឱ្យអ្នក Download វីដេអូពី Facebook ហើយរក្សាវាទុកក្នុងទូរស័ព្ទ iPhone របស់អ្នក។

 វិធីសាស្រ្តនេះគឺពិតជាសាមញ្ញខ្លាំងណាស់ និងអនុញ្ញាតឱ្យអ្នក Download វីដេអូ Facebook បានយ៉ាងងាយស្រួល ។ ក្នុងការណែនាំនេះយើងនឹងបង្ហាញអ្នកពីរបៀបធ្វើវា ហើយវានឹងមានភាពងាយស្រួល ក្នុងការ Download វីដេអូណាមួយដែលអ្នកចង់បានពី Facebook ។ ការណែនាំនេះ ត្រូវបានចែកចេញជាពីរផ្នែក។ នៅក្នុងផ្នែកដំបូងយើងនឹងបង្ហាញអ្នកពីរបៀប Copy link វីដេអូ Facebook និងនៅក្នុងផ្នែកទីពីរ, អ្នកនឹងរៀនពីរបៀប Download វានៅលើទូរស័ព្ទ iPhone ឬ iPad របស់អ្នក និងរក្សាវាទុកក្នុង Camera roll របស់អ្នកដោយប្រើគេហទំព័រមួយហៅថា PickVideo ។

ចំណាំ: វិធីសាស្រ្តនេះដំណើរការជាមួយនឹងឧបករណ៍ iOS ទាំងអស់រួមទាំងទូរស័ព្ទ iPhone, iPad និង iPod touch ។

របៀប Copy link វីដេអូ Facebook

ជំហានទី 1: បើកកម្មវិធី Facebook នៅលើទូរស័ព្ទរបស់អ្នក។ ជំហានទី 2: បើកវីដេអូដែលអ្នកចង់ Download ។ ជំហានទី 3: ចុចលើ ប៊ូតុង Share នៅ​ជ្រុង​ខាង​ស្ដាំ​ផ្នែក​ខាង​ក្រោម បន្ទាប់​មក​ចុច ​Copy Link ។


របៀប Download និងរក្សាវាទុកក្នុងទូរស័ទ្ទរបស់អ្នក

ជំហានទី 1: ចូលទៅ App Store, ទាញយកនិងដំឡើងកម្មវិធីដែលមានឈ្មោះហៅថា Browser and File Manager for Documents
ជំហានទី 2: បើកកម្មវិធី ដែលបានដំឡើងនៅលើទូរស័ព្ទ iPhone របស់អ្នក។
ជំហានទី 3: នៅផ្នែកខាងលើនៃកម្មវិធី អ្នកនឹងឃើញរបារអាសយដ្ឋាន។ ចុចលើវាហើយបញ្ចូល Link ដូច ខាងក្រោម: pickvideo.net ។ គេហទំព័រនេះអនុញ្ញាតឱ្យអ្នកទាញយកវីដេអូពី Facebook, Instagram, YouTube, និងជាច្រើនទៀត។
ជំហានទី 4: នៅពេលដែលបានបានបើក Website នោះរួចហើយ សូមជ្រើសរើសយកFacebook ។
ជំហានទី 5: Paste facebook video link ចូលទៅក្នុងប្រអប់ស្វែងរក, បន្ទាប់មកចុចលើប៊ូតុង Download ។
ជំហានទី 6: រួចវានឹងដំណើរការហើយបង្ហាញ Link Download។ អូសចុះក្រោមអ្នកនឹងឃើញប៊ូតុង ហើយជ្រើសរើសយក Download ពីម៉ឺនុយដែលលេចឡើងនេះ។
ជំហានទី 7: កម្មវិធីនេះនឹងចាប់ផ្តើម Download video ។ ដើម្បីមើលដំណើរការDownload សូមចូល ទៅកាន់ Download Tab។
ជំហានទី 8: បន្ទាប់ពីការDownload ត្រូវបានបញ្ចប់ប្តូរ File Tab ។ នៅទីនេះអ្នកនឹង ឃើញឯកសារទាំងអស់ដែលអ្នកបាន Download ។ ចុចលើ ចំណុចជាប់នឹងវីដេអូដែលអ្នកទើបតែបាន Download រួចជ្រើសរើសយក Open In។
ជំហានទី 9: ចុចលើ Save Video ដើម្បីរក្សាវាទុកនៅលើទូរស័ព្ទ iPhone របស់អ្នក។
ឥឡូវអ្នកបាន Save Video រួចហើយ, អ្នកអាចមើលវាពីCamera Roll album នៅកម្មវិធី Photos ។ ដូចដែលអ្នកអាចមើលឃើញ, ដំណើរការនេះគឺពិតជាសាមញ្ញណាស់និងងាយស្រួល។ នៅពេលដែលអ្នកបាន Save Video អ្នកអាចចែករំលែកវាបានយ៉ាងងាយស្រួលជា មួយនឹងមិត្តភក្តិរបស់អ្នកនៅលើកម្មវិធីផ្សេងទៀតដូចជា Telegram, Instagram, WhatsApp ជាដើមអ្នកអាចប្រើវិធីសាស្ត្រនេះ ដើម្បីDownload វីដេអូដែលអ្នកចង់មើលនៅពេលក្រោយតាមរយៈ Offline។
ក្រៅពីការទាញយកវីដេអូហ្វេសប៊ុក, Website នេះក៍អនុញ្ញាតឱ្យអ្នកទាញយកវីដេអូពី ប្រភពផ្សេងទៀតផងដែរដូចជា YouTube , Bandcamp , Vimeo និងច្រើនទៀត។

1 comment:

  1. របៀប Video ពី Facebook ទៅរក្សាទុកក្នុង Camera Roll'S Iphone ដោយមិនចាំបាច់ Jailbreak - Somkiz >>>>> Download Now

    >>>>> Download Full

    របៀប Video ពី Facebook ទៅរក្សាទុកក្នុង Camera Roll'S Iphone ដោយមិនចាំបាច់ Jailbreak - Somkiz >>>>> Download LINK

    >>>>> Download Now

    របៀប Video ពី Facebook ទៅរក្សាទុកក្នុង Camera Roll'S Iphone ដោយមិនចាំបាច់ Jailbreak - Somkiz >>>>> Download Full

    >>>>> Download LINK yC

    ReplyDelete

Powered by Blogger.