Header Ads

មុខងារ​ថ្មី​របស់ Facebook នេះ អាច​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​ខ្លះ​មិន​ពេញ​ចិត្ត

Facebook បាន​ចាប់ផ្ដើម​បញ្ចេញ​មុខងារ​ថ្មី​មួយ ទៅ​កាន់​ស្មាតហ្វូន​មួយ​ចំនួន​នៅ​លើ​ពិភពលោក ​ដើម្បី​ធ្វើ​តេស្ត​សាកល្បង Comment ជា​ផ្ទាំង​ពណ៌​ផ្សេងៗ ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​លើ Status ​ដែរ។

មុខងារ​នេះ ត្រូវ​បាន​រកឃើញ​ដំបូង​ដោយ​សារ​ព័ត៌មាន The Next Web កាល​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា ដោយ​វា​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ជ្រើសរើស ពណ៌​លាត ឬ ពណ៌​ប្រដេញ សម្រាប់​បន្ថែម​លើ Comment ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី នេះ​គ្រាន់តែ​ជា​ការ​សាកល្បង​លើ​ឧបករណ៍​មួយ​ចំនួន​តូច​ប៉ុណ្ណោះ មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​ឡើយ​។
Facebook មិន​ទាន់​ប្រកាស​ពី​មុខងារ​នេះ ជា​ផ្លូវ​ការ​នោះ​ទេ។ ដូច្នេះ គម្រោង​នេះ​អាច​ស្ថិត​ក្នុង​ដំណាក់​កាល​មួយ ដែល​អាច​បញ្ចេញ​ជា​ផ្លូវ​ការ​នៅ​ពេល​ឆាប់ៗ​ខាងមុខ ឬ ត្រូវ​បោះ​បង់​ចោល​វិញ​ក៏​អាច​ថា​បាន៕


ប្រភព៖ sabay

No comments:

Powered by Blogger.