បង្ហាញពីភាពខុសគ្នារវាងរូបថតបែប JPEG និង RAW
រូបថតបែប JPEG និង រូបថតបែប RAW ឬ អាចហៅម្យ៉ាងទៀតបានថា រូបថត 8-bit និង រូបថត 16-bit មានលក្ខណៈខុសគ្នាខ្លះ ដែលអ្នកថតរូបមួយចំនួនប្រហែលមិនទាន់បានដឹងច្បាស់ពីពួកវា។
ខាងក្រោមនេះ ជាភាពខុសគ្នារបស់ JPEG និង RAW
ការថតរូប JPEG នឹងឲ្យអ្នកទទួលបានរូបថតដែលមានថ្នាក់នៃពណ៌ និង Tone ចំនួន ២៥៦ ថ្នាក់។ ចំណែក ការថតរូបបែប RAW វិញ ផ្ដល់ឲ្យអ្នកនូវថ្នាក់នៃពណ៌ និង Tone ចំនួន ៦៥៥៣៦ ថ្នាក់ ដូច្នេះ អ្នកអាចកែពណ៌នៅលើរូបថត ដោយកម្មវិធីនានា បានងាយជាងរូប JPEG ។

រូប JPEG មួយអាចផ្ទុកពណ៌ចម្រុះ ចំនួន ១៦លានពណ៌ ខណៈរូប RAW អាចផ្ទុករហូតដល់ ២៨ពាន់លានពណ៌។
យ៉ាងណាមិញ រូប RAW ក៏មានទំហំធំជាង រូប JPEG ផងដែរ ហើយវាតម្រូវឲ្យម៉ាស៊ីនកុំព្យូទ័ររបស់អ្នកដំណើរការខ្លាំងជាងមុន៕

No comments: