ប្រើ Free Wi-Fi តាមសារធារណៈងាយនឹងគេលួចទិន្នន័យធនារគារនិងឯកសារផ្សេងៗណាស់! កុំឱ្យគេ Hack បាន អនុវត្តតាមវិធីងាយៗទាំង ៩
ជាការពិតកន្លែងមាន Free Wi-Fi គឺមនុស្សច្រើនណាស់ដែលចូលចិត្តទៅលេង។ ប៉ុន្ដែបណ្ដាញ Network តាមសាធារណៈបង្កប់គ្រោះថ្នាក់ជាច្រើន ដែលអាចឱ្យអ្នកបាត់បង់ប្រាក់ និងឯកសារឯកជនជាច្រើនបាន។
ដោយសារហេតុនេះ អត្ថបទនេះនឹងលើកជូនពីវិធីសាស្រ្តការពារ ជៀសវាងក្លាយជាជនរងគ្រោះនៅពេលលេង Wi-Fi តាមសារធារណៈ។
១. ហាមប្រើប្រាស់ធនាគារអ៊ីនធឺណេត ឬវាយព័ត៌មានទាក់ទងនឹងកាតធនាគាររបស់អ្នក នៅពេលលេង Wi-Fi តាមសារធារណៈ។
២. បិទ Wi-Fi ទូរស័ព្ទប្រសិនបើអ្នកលេងអ៊ីនធឺណេតទៀត។ ព្រោះវាអាចស៊ីថ្ម អាចភ្ជាប់ទៅនឹង Wi-Fi មិនស្គាល់ដោយស្វ័យប្រវត្តិ និងលោត Ads រំខាន។
៣. គួរប្រើ VPN (Virtual Private Network) គឺជាវិធីសាស្រ្តមួយក្នុងការលាក់ IP Address របស់អ្នក នៅពេលចូលទៅវេបសាយណាមួយ។
៥. សូមយកចិត្តទុកដាក់លើឈ្មោះ Wi-Fi ដែលអ្នកបានភ្ជាប់ ព្រោះហាងមួយដែលផ្ដល់ Wi-Fi ឱ្យលេងអាចនឹងមានជនខិលខូចនៅក្បែរហាងបង្កើតឈ្មោះ Wi-Fi ស្រដៀង ឬដូចដើម្បីឱ្យអ្នកចុចលេង និងលួចទិន្នន័យពីឧបករណ៍របស់អ្នក។
៨. លេខសម្ងាត់របស់អ្នក គួរតែ Encrypt វាដើម្បីជៀសវាងពីគេលួចបានមិនអាចធ្វើអ្វីបាន។ លេខសម្ងាត់នៅពេល Encrypt រួច ទោះគេលួចយកឯកសារដែល Encrypt នោះក៏មិនអាចបើកបានដែរ។
៩. ពេលចូលមើលវេបសាយសូមមើលរបារ URL។ វេបសាយដែលមានសុវត្ថិភាពគឺមាន https ពីមុខ ដែលអក្សរ S នៅក្រោយគេតំណាងឱ្យ “Security (សុវត្ថិភាព)”។ ដូច្នេះវេបសាយដែលគ្មានអក្សរ “S” នៅពីក្រោយ http ទេគឺមិនសុវត្ថិភាពទេ៕
No comments: