Header Ads

នៅលើលោកនេះ មានគណនី Facebook 2 ដែលទោះជាធ្វើយ៉ាងណាក៏អ្នកមិនអាច Block បានដែរ


Block គឺជាមុខងារពិសេសមួយដែលក្រុមហ៊ុន Facebook បង្កើតឡើងដើម្បីជួយដល់អ្នកប្រើប្រាស់ក្នុងការហាមឃាត់ រឺមិនអនុញ្ញាតឲ្យនរណាម្នាក់ ដែលអ្នកមិនពេញចិត្តអាចទាក់ទងបានឡើយ។ ជាធម្មតាគណនីនរណាៗក៏មានពាក្យថា Block ដែរ ពោលគឺយើងអាច Block នរណាក៏បានឲ្យតែយើងចង់។ ប៉ុន្ដែ សម្រាប់គណនី 2នេះយើងមិនអាច Block បានឡើយមិនថាប្រើប្រាស់វិធីណាក៏ដោយ។
ទាក់ទងទៅនឹងគណនីទាំង2 នោះគឺជារបស់នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg និងភរិយារបស់លោក អ្នកស្រី Priscilla Chan។ គ្រប់ពេលដែលអ្នកព្យាយាម Block គណនីទាំងពីរនេះ វានឹងលោតសារ Error មកឲ្យអ្នកព្យាយាមម្ដងទៀត។ ប៉ុន្ដែ មិនថាធ្វើប៉ុន្មានដងទេ វានៅតែមិនអាចដំណើរការដដែល។
គួរបញ្ជាក់ផងដែរថា នេះគឺជាប្រព័ន្ធការពារពិសេសមួយដែលក្រុមហ៊ុន Facebook បានបង្កើតឡើងដើម្បីគណនីពិសេសទាំងពីរនេះ។ ដោយឡែក មូលហេតុដែលក្រុមហ៊ុនសម្រេចធ្វើបែបនេះ គឺដោយសារលោក Mark Zuckerberg និងភរិយាតែងបង្ហោះសារនានាទាក់ទងទៅនឹងជីវិតប្រចាំថ្ងៃ និងពត៌មានសំខាន់ៗមួយចំនួនទៀត ដែលតម្រូវឲ្យអ្នកប្រើប្រាស់ដឹង។
ប្រភព ៖ Khmernotes

No comments:

Powered by Blogger.