Header Ads

កំណត់អោយទូរស័ព្ទទទួលដោយប្រវត្តិនៅលើ iPhone iOS 11

ប្រព័ន្ធ​ប្រតិបត្តិការ iOS 11 មាន​លក្ខណៈ​ពិសេស​អាច​ទទួល​ទូរស័ព្ទ​ដោយ​ស្វ័យប្រវត្តិ​បាន ដែល​អ្នក​ប្រើប្រាស់​មួយ​ចំនួន​មិន​ធ្លាប់​ដឹង​ពី​មុខងារ​នេះ​ពី​មុន​មក។ មុខងារ​នេះ​មាន​ឈ្មោះ​ថា Auto-Answer Calls ហើយ​វា​ដំណើរ​ការ ទាំង​ការ Call ធម្មតា និងការ Call តាម VoIP ពី​កម្មវិធី​ដូចជា WhatsApp ឬ Skype ជាដើម។


មុខងារ​នេះ​អាច​ជួយ​អ្នក​បានច្រើន ប្រសិនបើអ្នកជាមនុស្សដែលមិនចង់ខកខានការ call ទូរស័ព្ទ។ អ្នកអាចបើកដំណើរការមុខងារពិសេសនេះ ដើម្បី អោយទូរស័ព្ទរបស់អ្នកអាចទទួលទូរស័ព្ទបានដោយស្វ័យប្រវត្តិ ទោះបីជាអ្នកស្ថិតនៅក្នុងស្ថានការរវល់កំពុងធ្វើការ ឬស្ថិតនៅក្នុងឡាន ឫកំពុងបើកបរ ។
ដើម្បីដំណើរការមុខងារនេះ

ជំហានទី១ ចូលទៅ Setting
 ជំហានទី២ ចូលទៅ General
ជំហានទី៣ ចូលទៅ  Accessibility
ជំហានទី៤ ជ្រើសរើសយក Call Audio Routing
ជំហានទី៥ ជ្រើសរើសយក Auto-Answer Calls
ជំហានទី៦ បើក Auto-Answer Calls បន្ទាប់មកកំណត់រយៈពេលដែលនឹងត្រូវទទួលដោយស្វ័យប្រវត្តិ តាមលំនាំរបស់វាមានរយៈពេល ៣ វិនាទី​ ប៉ុន្តែអ្នកក៍អាចកំណត់វាចន្លោះ ០​ និង ៦០វិនាទីបាន។

No comments:

Powered by Blogger.