Header Ads

Google Drive នឹងត្រូវបាត់បង់ជីវិតនៅខែ 03 ឆ្នាំក្រោយ

ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមមនុស្សរាប់រយលាននាក់ដែលបានប្រើ Google Drive ក្នុងការរក្សាទុកឯកសារ ទិន្នន័យផ្សេងៗទាំងនៅលើកុំព្យូទ័រ និងទូរស័ព្ទ សូមមេត្តាប្រញាប់រួសរាន់ដោនឡូតកម្មវិធី Google Backup & Sync ដាក់លើកុំព្យូទ័ររបស់អ្នក ហើយ Sync ទិន្នន័យទាំងអស់ពី Google Drive ចូលទៅក្នុង Google Backup & Sync ឱ្យបានទាន់ពេលវេលា ព្រោះឥឡូវនេះអ្នកនូវសល់រយៈពេលតែ 3 ខែទៀតប៉ុណ្ណោះ ។
ក្រុមហ៊ុន Google បានប្រកាសកាលពីខែកក្កដាថាខ្លួនបានដាក់ Google Backup & Sync មកជំនួស Google Drive ដែលវាដូចគ្នានឹង Google Drive ដែរប៉ុន្តែវាអាចរក្សាបានច្រើនជាង។ កាលពីថ្ងៃព្រហស្បតិ៍ Google បានរៀបរាប់លំអិតអំពីគម្រោងរបស់ខ្លួន ថាខ្លួននឹងឈប់ផ្គត់ផ្គង់ Google Drive នៅថ្ងៃទី 11 ខែធ្នូ ហើយបិទវាចោលទាំងស្រុងនៅថ្ងៃទី 12 ខែមីនា ឆ្នាំ 2018 ។
កម្មវិធីថ្មី Google Backup & Sync អាច Sync ឯកសារ ដែលអ្នកបានរក្សាទុក នៅ Desktop ឬ Document folder របស់អ្នក ហើយក៍អាចរក្សារូបថតរបស់អ្នកទាំងអស់ជាមួយ Google Photos បានផងដែរ។
ទាំងនេះវាបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃ Cloud-Based services នៅថ្ងៃខាងមុខ ឯកសាររបស់អ្នកគឺភ្ជាប់ទៅនឹងកុំព្យូទ័រ ឫទូរស័ព្ទតែម្ដង ប៉ុន្តែវាត្រូវដំណើរជាមួយសេវាកម្មមួយចំនួនដូចជា Google Backup & Sync, Dropbox, Microsoft OneDrive និង Apple iCloud។

No comments:

Powered by Blogger.