Header Ads

iPhone ស៊េរី​ឆ្នាំ ២០១៨ ពង្រីក​ទំហំ​អេក្រង់​ឡើង​ដល់ ៦ អ៊ីញ

របាយការណ៍​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​កូរ៉េខាងត្បូង ET News បាន​បង្ហើប​ពី​ផែនការ​នៃ​ក្រុមហ៊ុន Apple ដែល​ថា iPhone ស៊េរី​ឆ្នាំ ២០១៨ មួយ​ម៉ូដែល​នឹង​មាន​ទំហំ​អេក្រង់ ៦,៤៦ អ៊ីញ ហើយ​មួយ​ម៉ូដែល​ទៀត​អេក្រង់​ប៉ុន iPhone 8 ត្រៀម​​បង្ហាញ​ខ្លួន​ពាក់​កណ្ដាល​ខែ​នេះ ដែល​មាន​ទំហំ ៥,៨៥ អ៊ីញ។​
Apple ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ នៅ​តែ​បន្ត​សហការ​ជាមួយ SAMSUNG ក្នុង​ការ​ផ្គត់ផ្គង់​បន្ទះ​អេក្រង់​ OLED សម្រាប់ iPhone ខ្លួន​នា​ឆ្នាំ​ក្រោយ។​ សូម​បញ្ជាក់​ថា ក្រុមហ៊ុន​អាមេរិក​មួយ​នេះ ក៏​ទើប​តែ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​មាន​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ iPhone ប្រចាំ​ឆ្នាំ ២០១៧ ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា ហើយ​បើ​តាម​ការ​រំពឹង​ទុក​ទំនង​ជា​មាន iPhone 7s/7s Plus, iPhone 8, Apple Watch Series 3 និង​ Apple TV 4K៕

ប្រភព៖ kleykley

No comments:

Powered by Blogger.