បើអាចចៀសបាន ចុងខែនេះ កុំទៅលេងបាងកក

ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៩ ខែតុលា ប្រទេសថៃនឹងប្រារព្ធពិធីថ្វាយព្រះភ្លើងជូនអតីតព្រះមហាក្សត្រ Bhumibol Adulyadej ដែលជាថ្ងៃជួនដំណើរចុងក្រោយរបស់ប្រជាជនថៃ ហើយប្រទេសថៃបានប្រកាសឲ្យភ្ញៀវទេសចរទាំងអស់នាំគ្នាគោរពនៅថ្ងៃនោះ ដោយមិនត្រូវសប្បាយហួសហេតុពេកនោះទេ។

តាមការឲ្យដឹងពីអាជ្ញាធរថៃ ការប្រារព្ធពិធីថ្វាយព្រះភ្លើងធ្វើឡើងពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខណៈវេលាថ្វាយព្រះភ្លើងគឺនៅថ្ងៃទី២៦ ខែតុលា។ ប្រជាជនថៃប្រមាណ ២៥ម៉ឺននាក់ ត្រូវរំពឹងថានឹងចូដលរួមពិធីដ៏ធំនេះ នៅបាងកក។ ចំណែកអាជ្ញាធរបានត្រៀមកងកម្លាំង ៧ម៉ឺននាក់ ដើម្បីការពារសន្តិសុខ ដោយគេយល់ថានឹងមានហ្វូងមនុស្សកកកុញមិនខាន។

កន្លែងកម្សាន្តនៃតំបន់ទេសចរណ៍នានានៅបាងកក នៅបើកទ្វារជាធម្មតា លើកលែងតែបរិវេណរាជវាំង និងតំបន់ជុំវិញដែលត្រូវរៀបចំពិធីប៉ុណ្ណោះ។ យ៉ាងណាក្ដី ក្រសួងទេសចរថៃ បានអំពាវនាវឲ្យទេសចរទាំងអស់មេត្តាគោរព អំឡុងពេលមានពិធី ដោយកុំសប្បាយជ្រុលជ្រួសពេក ហើយការធ្វើដំណើរតាមផ្លូវមួយចំនួន អាចនឹងស្ទះ។ ដូចនេះ យល់ល្អ គួរកុំទៅលេងបាងកកនៅចុងខែនេះឲ្យសោះ៕











No comments: