អស់ទាស់តែម្តងនាឡិកាដៃពេជ្ររបស់ប្អូនស្រីកញ្ញា ដេនី ក្វាន់ គ្រាន់តែឃើញតម្លៃក៏ញាក់សាច់ដែរ
កញ្ញា ឈុំ ក្វាន់ ជាប្អូនស្រីរបស់តារាសម្តែងសិចស៊ី ដេនី ក្វាន់ ដែលតែងតែបង្ហាញរូបសម្រស់របស់ខ្លួន មិនចាញ់បងស្រីជាតារាប៉ុន្មានទេ។ ទោះបីជាមិនមែនជាតារា ដូចបងស្រីក៏ដោយ ក៏កញ្ញាកំពុងទទួលជោគជ័យ ជាមួយនឹងការរកសុីមុខជំនួញផងដែរ។ កាលពីម្សិលមិញនេះកញ្ញាបង្ហោះសារព្រមទាំងរូបនាឡិកាដៃដ៏ស្រស់ស្អាតមួួយទាំងយប់ ដែលកញ្ញាបាននិយាយនៅលើហ្វេសប៊ុកថាៈ ” មិនហឺុហាដូចគេទេ មិនមានលុយច្រេីនដូចគេ តែរបស់បេីស្រលាញ់ត្រូវតែទិញ “។

តាមរយៈរូបភាព ដែលកញ្ញាបានបង្ហោះនោះគេសង្កេតឃើញនាឡិកាដៃនោះមានដាំត្បូងពេជ្រជាច្រើនគ្រាប់ចែងចាំងតែម្តង រីឯតម្លៃវិញ នាឡិកាពេជ្រនេះមានតម្លៃរហូតដល់ទៅជាង៥,០០០ពាន់ដុល្លារសហរដ្ឋអាមេរិកឯណោះ។ ហើយគេសង្កេតឃើញមិត្តភក្តិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់បាននាំគ្នាអបអរសាទ និងសប្បាយចិត្តចំពោះរូបកញ្ញា ដែលមានទាំងសម្រស់ស្រស់ស្អាតហើយជោគជ័យនៅក្នុងមុខជំនាញរហូតទិញនាឡិកាដៃតម្លៃថ្លៃបែបនេះទៀត៕
















No comments: