Header Ads

មួយបទរបស់ សុគន្ធ នីសា ចេញជិត ១០ឆ្នាំ ហើយប៉ុន្តែនៅតែល្បី (មានវីដេអូ)


តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា សុគន្ធ នីសា ចូលប្រឡូកក្នុងវិស័យសិល្បៈអស់ពេលជាយូរឆ្នាំ ព្រមទាំងទទួលការគាំទ្រ និងស្រលាញ់រាប់អានពីសំណាក់បងប្អូនស្ទើរតែពេញប្រទេស។ ដោយសារតែមានប្រជាប្រិយភាពខ្ពស់បែបនេះ ទើបធ្វើឲ្យតារាស្រីរូបនេះទទួលបានតំណែងជា Coach ក្នុងកម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បីប្រចាំទូរទស្សន៍ហង្សមាស គឺ  The Voice Kids Cambodia ។ ជាក់ស្តែងអ្នកគាំទ្របង្ហោះវីដេអូ សុគន្ធ នីសា ឡើងបកស្រាយបទចម្រៀង “ស្រក់ទឹកភ្នែកពេលកំពុងញញឹម” នៅលើឆាកប្រគុំតន្រ្តី Best Of The Best ឆ្នាំ២០០៩។ ទោះបីជាបទចម្រៀងកញ្ញា បានបញ្ចេញជាច្រើនបទ និងជាយូរឆ្នាំណាស់មកហើយ ក៏នៅតែមានការគាំទ្រ និងនិយមស្តាប់បទចម្រៀងចាស់ៗដែលជាបទល្បីខ្លាំង៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

No comments:

Powered by Blogger.